នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី លោកស្រី Theresa May

កាលពីថ្ងៃទី 17 ខែមករា អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថានឹង លោកស្រី Theresa May បានពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីប្រទេសហូឡង់លោក Mark Rutte ហើយនឹងបន្តធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅចុងសប្តាហ៍នេះ ដើម្បីស្វែងរកវិធីនានាក្នុងការដោះស្រាយភាពជាប់គាំងនាបច្ចុប្បន្ន ក្នុងដំណើរការ Brexit ។ អ្នកនាំពាក្យរូបនេះក៏បានអះអាងថាលោកស្រី Theresa May បានបដិសេដអំពីលទ្ធភាពនៃការបោះឆ្នោតនាពេលឆាប់ៗផងដែរ។

ទន្ទឹមនឹងនេះភាគី EU បានឲ្យដឹងថា លោកស្រី Theresa May នឹងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានសហភាពអឺរ៉ុប លោក Jean-Claude Juncker នៅថ្ងៃទី ១៨ ខែមករា ហើយនេះគឺជាសំណើរពីភាគីអង់គ្លេស។ គួរបញ្ជាក់ថាលោកស្រី May និងលោក Juncker ត្រឹមតែទាក់ទងគ្នាតាមរយៈសារលិខិតចាប់តាំងពីថ្ងៃទី ១៥ ខែមករា នៅពេលដែលកិច្ចព្រមព្រៀង Brexit ដែលអង់គ្លេសនិង សហភាពអឺរ៉ុបសម្រេចបាននៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៨ ត្រូវបានសភាជាន់ទាបអង់គ្លេសបដិសេធដោយមានសម្លេងប្រឆាំងច្រើនជាងទ្វេដងសម្លេងគាំទ្រ៕