![]() |
តាមនោះ សមាជិកសភានឹងបោះឆ្នោតលើ "ការធ្វើឲ្យជាក់ស្តែងនូវខ្លឹមសារនៃការលែងលះ" និង "សិទ្ធិរបស់ពលរដ្ឋ" រវាងអង់គ្លេស និង EU ហើយបញ្ហាដែលបង្កជំលោះគ្នាធំបំផុត គឺជាផែនការរៀបចំបុស្តិ៍រាំងស្កាត់នៅព្រំដែនប្រទេសអៀរឡង់។ បញ្ហានៅក្នុងសេចក្តីប្រកាសនយោបាយ រួមមានអនាគតនៃទំនាក់ទំនងរវាងអង់គ្លេសនិងសហភាពអឺរ៉ុប ដែលមិនត្រូវបានលើកឡើងការបោះឆ្នោះនៅថ្ងៃទី ២៩ ខែមីនានោះទេ។ នាថ្ងៃទី ២៨ ខែមីនា សមាជិកសភាអង់គ្លេស លោក David Lidington បានអំពាវនាវឱ្យសមាជិកសភាទាំងអស់បោះឆ្នោតលើការអនុម័ត ដោយមិនថាទស្សនៈរបស់ពួកគេយ៉ាងដូចម៉្តេចចំពោះសេចក្តីប្រកាសនយោបាយក្តី ពិព្រោះថាថ្ងៃទី២៩ខែមិនាត្រឹមតែជាថ្ងៃដែលធ្វើការបោះឆ្នោតលើកិច្ចព្រមព្រៀងដកខ្លួនចេញពីសហភាពអឺរ៉ុបតែប៉ុណ្ណោះ៕

