ពលរដ្ឋ EU រាប់សែននាក់បានស្នើសុំស្នាក់នៅអង់គ្លេសបន្ទាប់ពី Brexit

យោងតាមក្រសួងហាផ្ទៃអង់គ្លេសបានឲ្យដឹងថា ក្នុងរយៈពេល ៤ ខែកន្លងមក មានពលរដ្ឋប៉ូឡូញចំនួន ១០៣.០០០ នាក់បានចុះឈ្មោះស្នាក់នៅអងគ្លេសក្នុងរយៈពេលវេង។ ខណៈដែលតួលេខនេះសម្រាប់ពលរដ្ឋរ៉ូម៉ានីនិងអ៊ីតាលីមានចំនួនតាមលំដាប់គឺ ៩០,០០០ និង ៧១,០០០ ច្បាប់។ ប្រទេសព័រទុយហ្គាល់និងអេស្ប៉ាញក៏ស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមប្រទេសដែលមានចំនួនពាក្យស្នើសុំច្រើនបំផុតផងដែរ។ គួរបញ្ជាក់ថា កម្មវិធីស្នាក់នៅអឺរ៉ុបដែលធ្លាប់អនុញ្ញាតឱ្យពលរដ្ឋសហភាពអឺរ៉ុបចំនួន ៣,៨ លាននាក់ រស់នៅក្នុងរយៈពេលវែង នៅអង់គ្លេសបន្ទាប់ពី Brexit ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងជំលោះជាច្រើនផងដែរ។ នាបច្ចុប្បន្ននេះ កម្មវិធីនេះកំពុងប្រឈមមុខនឹងហានិភ័យជាច្រើន ដែលពាក់ព័ន្ធទៅនឹងពេលវេលារបស់ Brexit ក៏ដូចជាមានកាងឿងរឆ្ងល់ថាតើដំណើរការនេះពិតប្រាកដនឹងអាចកើតឡើងដែរឬទេ?៕