ប្រធានក្រុមអ្នកចរចានៃសហភាពអឺរ៉ុប លោក Michel Barnier (រូបថត៖ AFP)

ចំណុចលោតផ្លោះនេះបានប្រព្រឹត្តទៅ បន្ទាប់ពីប្រធានក្រុមអ្នកចរចានៃសហភាពអឺរ៉ុប លោក Michel Barnier បានហៅទូរស័ព្ទដើម្បីពិភាក្សាជាមួយសមភាគីអង់គ្លេស លោក David Frost ហើយភាគីទាំងពីរបានឯកភាពភ្ជាប់ការចរចាឡើងវិញដោយផ្ទាល់មុខគ្នាតែម្តង។

គួរបញ្ជាក់ថា ការចរចានេះត្រូវបានផ្អាកកាលពីសប្តាហ៍មុន ដោយសារតែសេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ដែលស្នើឱ្យភាគីសហភាពអឺរ៉ុប ត្រូវពិចារណាឡើងវិញនូវទស្សនៈរបស់ពួកគេ មុនពេលយល់ ព្រមបន្តការចរចាជាមួយ EU ផងដែរ។

នាបច្ចុប្បន្ន មជ្ឈដ្ឋានមន្រ្តីសហភាពអឺរ៉ុប បានមកដល់ទីក្រុងឡុងដ៍ ដើម្បីធ្វើការចរចាគ្នា ដរាបណាភាគីទាំងពីរ ឈានដល់សម្រចបាននូវកិច្ចព្រមព្រៀងមួយដែលទំនងជាអាចប្រារព្វធ្វើឡើងនៅទីក្រុងឡុងដ៍ ឬនៅទីក្រុងប្រ៊ុចសែលផង ដែរ៕