![]() |
លោកស្រី Ursula von der Leyen បានអះអាងថា Brexit គ្រាន់តែជាជំហានចាប់ផ្តើមនៃទំនាក់ទំនងថ្មីរវាងអង់គ្លេសនិងសហភាពអឺរ៉ុប តែនោះក៏មិនមែននៅទីចុងបញ្ចប់នៅឡើយ។ នៅក្នុងការព្រមានដល់អ្នកគាំទ្រ Brexit លោកស្រី Ursula von der Leyen បានអះអាងថា ភាគីទាំងពីរនឹងត្រូវសហការគ្នាដើម្បីកសាងទំនាក់ទំនងឡើងវិញបន្ទាប់ពីការបែកបាក់គ្នា។ ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ១០ ខែកញ្ញានាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានឲ្យដឹងថា លោកនឹងមិនស្នើឲ្យការពន្យារពេលសម្រាប់ Brexit ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះទេ៕

