នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

ថ្លែងមតិនៅក្នុងសន្និសីទកាសែត មុននឹងសន្និសីទកំពូល EU នៅ Salzburg ប្រទេសអូទ្រីស នាយប់ថ្ងៃដដែល លោក Donald Tusk បានអបអរសាទរចំពោះសំណើរមួយចំនួននៅក្នុងផែនការ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ប៉ន្តែព្រមាន អំពី បញ្ហាផ្សេងៗទៀតដូចជាព្រំដែនអៀរឡង់ឬក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយរាល់សំណើររបស់អង់គ្លេសគឺគប្បីកែប្រែ។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត លេខាធិការហិរញ្ញវត្ថុនៃក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Mel Stride នាថ្ងៃទី ១៩ ខែកញ្ញា បានឲ្យដឹងថា អង់គ្លេសអាចអនុវត្តន៍ការធ្វើប្រជាមតិជាលើកទីពីរ អំពីការចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit បើសិនជាសមាជិកសភាច្រានចោលនូវផែនការ Brexit របស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May៕