អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson

វិថី Downing បានអះអាងថា នាយករដ្ឋមន្ត្រី លោកស្រី Theresa May កំពុងអនុវត្តន៍តួនាទីដឹកនាំរបស់ខ្លួនយ៉ាងម៉ឹងម៉ាត់ជាមួយនឹងផែនការដ៏ប្រយ័ត្នប្រយ៉ែង ហើយសម្ដែងជំនឿជាក់ថាផែនការ Chequers របស់ នាយករដ្ឋមន្ត្រី លោកស្រី Theresa May នឹងទទួលបានការគាំទ្ររបស់សភាជាន់ទាប់អង់គ្លេស។

មុននេះ ក្នុងអត្ថបទសរសេរមួយរបស់កាសែត Daily Telegraph អតីតរដ្ឋមន្ត្រីកាបរទេសអង់គ្លេសលោក Johnson បានរិះគន់ជាសាធារណៈថាផែនការ Checkers គឺជា "មហន្តរាយ" សម្រាប់ប្រទេសអង់គ្លេស។ លោក Johnson បន្តថា ផែនការពោលខាងលើរបស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May បានបោះបង់ចោលឧត្តមភាពជាច្រើនរបស់អង់គ្លេស ធ្វើឲ្យ អង់គ្លេសមានការខាតបង់នៅពេលចរចាជាមួយសហភាពអឺរ៉ុប និងរាំងខ្ទប់អង់គ្លេសក្នុងការចុះហត្ថលេខាលើការព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសទីបី នៅ ក្រៅប្លុក EU នាពេលខាងមុខផងដែរ៕