នៅសល់តែ២ខែទៀតគឺដល់ថ្ងៃទី២៩ ខែមីនា ដែលជាកាលកំណត់ ដែលអង់គ្លេសត្រូវចាកចេញពី EU ក៏ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីអឺរ៉ុប បានអះអាងជាច្រើន លើកច្រើនសារថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងថ្នាក់ដឹកនាំ EU និងលោកស្រី May កាលពីខែវិច្ឆិកាឆ្នាំ២០១៨ គឺមិនអាចលើកយកមកចរចាឡើង វិញបានឡើយ៕