![]() |
នាថ្ងៃទី ២៨ ខែតុលានៅឯកិច្ចប្រជុំមួយនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពពន្យាពេលសម្រាប់ដំណើរការ Brexit ក្នុងរយៈពេល ៣ ខែបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ ជំនួសឱ្យថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។ ការពន្យាពេល ៣ ខែនេះត្រូវបានចាត់ទុកថាគឺគ្រប់គ្រាន់សម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេស សំដៅអនុម័តលើកិច្ចព្រមព្រៀង Brexit នៅសភាអង់គ្លេស៕

