អង់គ្លេសចង់បញ្ចូលសេវាកម្មហិរញ្ញវត្ថុទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប

(EU)ដែលត្រូវបានព្យាករណ៍ជាមុនថា នឹងគ្របដណ្ដប់លើ វិស័យសេដ្ឋកិច្ចទាំងអស់។ តាមកាសែត

Telegraph ថា រដ្ឋមន្រ្តី ទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេសលោក David Davis នាថ្ងៃទី២ មករា

បានឲ្យដឹងថាអង់គ្លេសកំពុងពិចារណាលើគ្រប់លទ្ធភាពសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងប្រទេសនេះ

ជាមួយ EU។ តាមលោក Davis ថា ការបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងអង់គ្លេសនិង EU

មិនត្រូវការផ្លាស់ប្ដូរនៅពេលអង់គ្លេសចាកចេញពី EU ទេ ដរាបណាកិច្ចសហប្រតិបតិ្តការនោះ

ត្រូវបានយល់ថា គឺធ្វើការជាមួយគ្នា មិនមែនជាការដណ្ដើមយកសិទ្ធិកាន់កាប់នោះឡើយ៕