រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់ អង់គ្លេសលោក David Davis ថ្លែងមតិនៅទីក្រុងឡុងដ៍នាថ្ងៃទី២១ វិច្ឆិកា (រូបថត៖ AFP/TTXVN)

នេះជាសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់ អង់គ្លេសលោក David Davis នាថ្ងៃទី២១ វិច្ឆិកា។ តាមលោកថា ការទទួលបាន កិច្ចព្រមព្រៀងមួយជាមួយ EU មិនត្រឹមតែជាលទ្ធផលងាយកើតមានឡើងបំផុត ប៉ុណ្ណោះទេ ថែមទាំងជាលទ្ធផលល្អបំផុតចំពោះអង់គ្លេសទៀតផង។ ប៉ុន្តែ ក្នុង ឋានៈជារដ្ឋាភិបាលមានការទទួលខុសត្រូវ ឡុងដ៍នឹងត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដើម្បីទប់ទល់នឹងករណីគួរឲ្យភ្ញាក់ផ្អើលដែលអាចកើតមានឡើង៕