![]() |
នាថ្ងៃទី ២៣ ខែ ឧសភា រដ្ឋាភិបាលអង់គ្លេសបានសម្រេចពន្យារពេលផែនការស្ដីពីការរៀបចំការបោះឆ្នោតលើដំណើរការនាំអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដែលគ្រោងនឹងប្រព្រឹត្តិទៅនាដើមខែមិថុនាខាងមុខ។
ថ្លែងទៅកាន់សមាជិកសភាសភា លោក Mark Spencer បាននិយាយថារដ្ឋាភិបាលនឹងធ្វើបច្ចុប្បន្នភាពពេលវេលា ប្រកាសគម្រោងច្បាប់ស្ដីពីកិច្ចព្រមព្រោង Brexit ទៅកាន់រដ្ឋសភានាថ្ងៃទី ៤ ខែមិថុនាខាងមុខ។ នាបច្ចុប្បន្ននេះ លោក Mark Spencer ជាអ្នកតំណាងរដ្ឋាភិបាលជាណ្តោះអាសន្ននៅសភាជាន់ទាប បន្ទាប់ពី លោកស្រី Andrea Leadsom ថ្នាក់ដឹកនាំភាគីអភិរក្សនៅសភាជាន់ទាបបានលាលែងពីតំណែងកាលពីថ្ងៃទី ២២ ខែឧសភា។ លោក Mark Spencer បានបន្តថា រដ្ឋាភិបាលមានផែនការបោះឆ្នោតលើគម្រោងច្បាប់ Brexit នៅរដ្ឋសភា នាថ្ងៃទី ៧ ខែមិថុនាខាងមុខ ព្រមទាំងមានក្ដីសង្ឈឹមថា អាច ធ្វើការពិភាក្សាគ្នាជាលើកទីពីរស្ដីពីគម្រោងច្បាប់នេះនាថ្ងៃទី ១៧ ខែមិថុនាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះរដ្ឋាភិបាលមិនទាន់បានឯកភាពគ្នាអំពីបញ្ហានេះឡើយ ហើយនឹងធ្វើបច្ចុប្បន្នភាពពេលវេលាប្រកាសគម្រោងច្បាស់ស្ដីពីកិច្ចព្រមព្រៀង Brexit ចំពោះរដ្ឋសភា៕

