![]() |
លោកស្រី Theresa May បានសន្យានាំប្រទេសអង់គ្លេសចាកចេញពី EU នៅថ្ងៃទី ២៩ ខែមីនា ខាងមុខ។ ទន្ទឹមនឹងនេះ លោកបានបន្តទៀតថា កិច្ចចរចាកំពុងប្រព្រឹត្តទៅសំដៅកែតម្រូវកិច្ចព្រមព្រៀងតាមទិសដៅ ដែលអាចទទួលបានការគាំពីសមាជិកសភាផងដែរ។ ក្នុងពេលនោះ គណៈ កម្មាធិការសមាជិកសភាអង់គ្លេសបានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសមិនអាចទទួលយក Brexit ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ ដូចជា គោលនយោបាយរបស់ប្រទេសនេះក្នុងដំណើរការចាកចេញពី EU និងសភាអង់គ្លេសត្រូវតែមានសិទ្ធបោះឆ្នោតអំពីការអូសបន្លាយដំណាក់កាលនៃការចរចាផងដែរ៕

