![]() |
មជ្ឈដ្ឋានមន្ត្រីសហភាពអឺរ៉ុបបានអះអាងថា នាបច្ចុប្បន្នគ្មានមូលដ្ឋានណាមួយដើម្បីធ្វើកិច្ចពិភាក្សាដ៏មានអត្ថន័យជាមួយអង់គ្លេសពាក់ព័ន្ធនឹងបញ្ហា Brexit នោះឡើយ។ នៅក្នុងជំនួបជាមួយមជ្ឈដ្ឋាន EU លោក David Frost បានរំលឹកឡើងវិញអំពីគោលជំហររបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថា "ផែនការរាំងស្កាត់» សំដៅបញ្ចៀសពីការបង្កើតឡើងខ្សែព្រំដែនរឹងរវាងអៀរឡង់ខាងជើង (អង់គ្លេស) និងសាធារណរដ្ឋអៀរឡង់នៅក្នុងសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ត្រូវបានលុបចោល៕

