ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean Claude Juncker

លោក Jean Claude Juncker បានឲ្យដឹងថា លោកមានបំណងចង់ឲ្យ អង់គ្លេសអាចឈានដល់សម្រេចបានកិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីក្លាយទៅជាមូលដ្ឋានសម្រាប់ការចាកចេញពីសហភាពអឺរ៉ុបផងដែរ។ នៅពេលសួរថាតើការធ្វើប្រជាមតិលើកទី ២ អាចកើតឡើងដែរឬទេ លោកបានឆ្លើយថានេះគឺជាបញ្ហារបស់ប្រជាជនអង់គ្លេស។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែមីនា ដោយមានសម្លេងគាំទ្រចំនួន 286 និងសម្លេងប្រឆាំងចំនួន 344 នោះសភាជាន់ទាបអង់គ្លេសបានបដិសេដលើកទី ៣ ចំពោះកិច្ចព្រមព្រៀង Brexit ដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានឯកភាពជាមួយថ្នាក់ដឹកនាំ EU កាលពីឆ្នាំមុន។ កាយវិការនេះអាចនាំឱ្យមានសេណារីយ៉ូមហន្តរាយគឺ អង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ៕