![]() |
ថ្លែងទៅកាន់សភាអឺរ៉ុប (EP) ប្រធានគណៈកម្មការអឺរ៉ុប លោក Jean – Claude Junker បានអះអាងថាលោកមិនទទួលយកការ«ទម្លាក់កំហុស» ដែល ទីក្រុងឡុងបានធ្វើឡើងនោះទេ។ យោងតាម លោក Juncker បានឲ្យដឹងថាហានិភ័យនៃ Brexit ដោយគ្មានកិច្ចព្រមព្រៀងនៅតែមាន ហើយប្រការនេះអាស្រ័យលើការសម្រេចចិត្តរបស់អង់គ្លេសតែម្តង។ EU «មិនដែល»ជ្រើសរើសសេណារីយ៉ូនេះទេ។ លោកបានអំពាវនាវឱ្យផ្តោតការយកចិត្តទុកដាក់លើការស្វែងរកកិច្ចព្រមព្រៀងដែលលោកបានអះអាងថា«នៅតែអាចធ្វើទៅបាន»ផងដែរ៕

