ក្នុងដំណាក់កាលសាកពិសោធន៍នេះ ឥណ្ឌូនេស៊ី ត្រូវបានកំណត់ជាទីមកដល់ដំបូងនៅអាស៊ីអាគ្នេយ៍របស់សហគ្រាសអង់គ្លេសនៃយុទ្ធ សាស្ត្រ “ប្រទេសអង់គ្លេសសកលលោក” ជាយុទ្ធសាស្ត្រដើម្បីក្រុងឡុង អះអាងជាមួយ សាធារណមតិជាតិនិងអន្តរជាតិ អំពីឥទ្ធិពលសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរបស់ ខ្លួន ក្រោយ Brexit។

យោងតាមមជ្ឈដ្ឋានជំនាញការ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ត្រូវ បានវាយតម្លៃថា ជាទីផ្សារមានបរិយាសកាសធ្វើអាជីវកម្មងាយស្រួលដែរ។ ប្រទេស វៀតណាមនិងម៉ាឡេស៊ីត្រូវបានកត់សម្គាល់ជាទីមកដល់ធ្វើអាជីវកម្មល្អជាងឥណ្ឌូនេស៊ី ប៉ុន្តែឥណ្ឌូនេស៊ីបានឆ្លើយតបនឹងគោលដៅពោរពេញទៅដោយមហិច្ឆតារបស់អង់គ្លេស គឺ បង្កើតឥទ្ធិពលសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើវិសាលភាពសកលលោក បន្ទាប់ពីចាក ចេញពី EU តែម្តង៕