ជនចំណាកស្រុកនៅក្រិក (រូបថត៖AFP/TTXVN)

តាមតួរលេខស្ថិតិបានបង្ហាញថា នៅក្នុងក្រិកមានជនចំណាកស្រុកជាង ៣២.០០០ នាក់កំពុងរស់នៅក្នុងស្ថានភាពលំបាកនៅក្នុងជំរុំទាំងអស់ដែលអាចផ្ទុកបានតែប្រមាណ ៦២០០ នាក់ប៉ុណ្ណោះ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) វាយតម្លៃស្ថានភាពបច្ចុប្បន្ននេះនៅមជ្ឈមណ្ឌលទទួលយក Lesvos, Samos និង Kos ជា“បន្ទាន់”។ នៅមជ្ឈមណ្ឌល Moria នៅ Lesvos ចំនួនជនភៀសខ្លួននៅទីនេះបានឡើងនៅដល់ ១២.៦០០ នាក់៕