នាថ្ងៃទី ១២ ខែសីហា អង្គការគ្រូពេទ្យគ្មានព្រំដែន(MSF) និង SOS មហាសមុទ្រ មេឌីទែរ៉ាណេ បានជួយសង្គ្រោះជនចំណាកស្រុកចំនួន ១០៥ នៅលំហរសមុទ្រលីបី។ ហេតុដូច្នេះហើយ មានជនចំណាក់ស្រុកសរុបចំនួន ៣៥៦ នាក់ត្រូវបានជួយសង្គ្រោះ ហើយបានបញ្ជូនឡើងនាវា Ocesan Viking របស់អង្គការសប្បុរសធម៌បារាំង។ នេះជាយុទ្ធនាការជួយសង្គ្រោះជនចំណាកស្រុកលើកទី ៤ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅរបស់ នាវា Ocesan Viking។ ក្នុងនោះ មានកាណូតកៅស៊ូ ដែលបានដឹកជនចំណាកស្រុក ដោយជួបគ្រោះថ្នាក់នៅដែនសមុទ្រអន្តរជាតិ មានចម្ងាយប្រមាណ ៤០ ម៉ាយល៍ពីប្រទេសលីប៊ី។ ជនចំណាកស្រុកដែលបានជួយសង្គ្រោះទាំងនេះសុទ្ធតែជាបុរស ដែលភាគីច្រើនជាជនជាតិស៊ូដង់ (ក្នុងនោះ មានកុមាចំនួន ២៩ នាក់)៕