![]() |
សេចក្តីថ្លែងការណ៍រួមបានលុបចោលការទទួលស្គាល់អំពីភាពចាំបាច់ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្ម ក៏ដូចជាការទទួលស្គាល់ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកលលោកផងដែរ។ ជំនួស វិញ ឯកសារនេះគ្រាន់តែទទួលស្គាល់ថាភាពតានតឹងខាងពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយកាន់តែកើនឡើង ពោលគឺជាបញ្ហាសាកល្បងសម្រាប់សេដ្ឋកិច្ចសកលលោក ហើយបណ្តាប្រទេសនានាបានសន្យាថា នឹងបន្តដោះស្រាយហានិភ័យ ក៏ដូចជា ត្រៀមខ្លួនរួចជាស្រេចចាត់វិធានការបន្ថែមទៀតដើម្បីកាត់បន្ថយការគំរាមកំហែងចំពោះពាណិជ្ជកម្មពិភពលោក។ សេចក្តីថ្លែងការណ៍រួមនេះ មិនបានផ្តោតលើការប្តេជ្ញាណាមួយរបស់ក្រុម G20 ដែលពាក់ព័ន្ធនឹងការប្រឆាំងលិទ្ធិគាំពារនិយម។ លទ្ធផលនេះត្រូវបានធ្វើឡើងមកពីការដាក់សម្ពាធរបស់ប្រទេសអាមេរិក ដែលមានបំណងចង់រាំងស្កាត់រាល់របាំងដើម្បីរារាំងគោលនយោបាយដំឡើងពន្ធដែលសំដៅទៅលើទំនិញរបស់ចិន៕

