![]() |
ថ្លែងទៅកាន់សភាជាន់ទាបអង់គ្លេសនាថ្ងៃទី ២២ ខែតុលានោះ លោកស្រី Theresa May បានឲ្យដឹងថា មានប្រការចំនួន ៩៥ ភាគរយប៉ុណ្ណោះនៃកិច្ចព្រមព្រៀង Brexit ត្រូវភាគីទាំងពីរឯកភាពគ្នា ព្រមទាំងទទួលស្គាល់ថា បញ្ហាខ្សែព្រំដែនអៀរឡង់នាបច្ចុប្បន្នគឺជាឧបសគ្គធំបំផុត។ ប្រមុខរដ្ឋាភិបាលអង់គ្លេសបានលើកច្បាស់ថាកិច្ចការពារបូរណភាពទឹកដីរបស់អង់គ្លេសគឺជាប្រការដ៏សែនសំខាន់ ហេតុដូច្នេះលោកស្រីមានភារកិច្ចស្វែងរកដំណោះស្រាយ ដើម្បីរក្សាខ្សែព្រំដែនអៀរឡង់ឲ្យបើកចំហរ និងធានាថាគ្មានឧបសគ្គណាមួយរវាងអៀរឡង់ខាងជើង និងផ្នែកមួយរបស់ប្រទេសអង់គ្លេស។ លោកស្រីនាយករដ្ឋមន្ត្រីបានប្រកាសថាដំណើរការចរចានៅតែដើរតាមទិសដៅត្រឹមត្រូវជាមួយបណ្ដាបញ្ហាដូចជា៖ បទបញ្ញត្តិតំបន់ដែនទឹកនៅឯបរទេស Gibraltar និងមូលដ្ឋានជើងអាកាសរបស់អង់គ្លេសនៅសាធារណរដ្ឋ Cyprus នឹងត្រូវបានដោះស្រាយនាពេលខាងមុខ។ លោកស្រីក៏បានច្រានចោលចំពោះការអំពាវនាវឱ្យធ្វើប្រជាមតិសារជាថ្មីអំពីបញ្ហាBrexit ដោយសង្កត់ធ្ងន់ថានេះគឺជាសន្លឹកឆ្នោតរបស់អ្នកនយោបាយ តែប៉ុណ្នោះ ពោលគឺមិនមែនជា "សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋឡើយ" ៕

