ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ បណ្ដាស្ថាប័ន មានសមត្ថកិច្ចវៀត ណាម ស្ថានទូតវៀតណាមប្រចាំនៅកាណាដា និងកូរ៉េខាងត្បូង និងក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាម បានសហការជាមួយស្ថាប័នមានសមត្ថកិច្ចកាណាដា និងកូរ៉េខាងត្បូង ដើម្បីបញ្ជូនពលរដ្ឋវៀតណាមប្រមាណ ៣៥០ នាក់នាក់ពីកាណាដា និងកូរ៉េខាងត្បូង ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរជាកុមារដែលមានអាយុក្រោម ១៨ ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យាអស់សុពលភាព និស្សិតដែលគ្មាន លំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះ Van Don មនុស្សគ្រប់រូបតាមជើងហោះហើរនេះ ត្រូវបានពិនិត្យសុខភាព ហើយធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ៕
បញ្ជូនពលរដ្ឋវៀតណាមពីកាណាដានិងកូរ៉េខាងត្បូងឲ្យវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - អ្នកដំណើរជាកុមារដែលមានអាយុក្រោម ១៨ ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យាអស់សុពលភាព និស្សិតដែលគ្មានលំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។
