ដើមក្រូចឃ្វិចបៃតង់ស្រស់គឺជាអំណោយដោយមានអត្ថន័យជាច្រើនដែលកងទ័ពនិងប្រជាជនលើគោកបញ្ជូនដល់កងទ័ពនិងប្រជាជននៅតំបន់កោះសមុទ្រ។ (រូបថត៖ TTXVN) |
វរសេនីយ៍ឯកបម្រុង Luong Xuan Giap ស្នងការនយោបាយកងពល តូច ១៤៦ ចំណុះយោធភូមិភាគលេខ៤កងទ័ពជើងទឹក បានឲ្យដឹងថា ក្នុង សប្ដាហ៍កន្លងទៅ អង្គភាពបានទទួលអំណោយបុណ្យតេតឆ្នាំ២០២១របស់ កងទ័ពនិងប្រជាជនពីគ្រប់ទិសទីក្នុងទូទាំងប្រទេសជូនមក Truong Sa។ នេះជាមនោសញ្ចេតនាដ៏ពិសិដ្ឋរបស់ប្រជាជន ហេតុដូច្នេះ កងពលតូច ១៤៦ ប្ដេជ្ញាចិត្តសម្រេចភារកិច្ចដឹកទំនិញ របស់របរចាំបាច់ទៅកាន់ ស្រុកកោះ Truong Sa ដើម្បីបម្រើកងទ័ពនិងប្រជាជននៅស្រុកកោះក្នុង ឱកាសទទួលអំណរបុណ្យតេតប្រពៃណីនាពេលខាងមុខ៕

