ពិធីបើកបានប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយ​មានការសម្ដែងសិល្បៈ វប្បធម៌ និងការសម្ដែងម៉ូតូដ៏វិសេសវិសាល។ ថ្លែងនៅក្នុងពិធីបើក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក ង្វៀន ម៉ាញ គឿង បានឲ្យ​ដឹងថា មហោស្រពកីឡាទីក្រុងហូជីមិញ គឺជាព្រឹត្តិការណ៍កីឡាមាន​ទ្រង់ទ្រាយធំ ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ចលនា​ ហ្វឹកហាត់កាយសម្បទា តាមគំរូរបស់លោកប្រធានហូជីមិញ ហើយក្នុងពេលជាមួយគ្នានេះ ក៏រួមចំណែកដល់ការអភិវឌ្ឍកីឡាមាន​ស្នាដៃឆ្នើមក្នុងទីក្រុងហូជីមិញផងដែរ៖ «ពីមហោស្រពនេះ យើងនឹងបន្តលើកកម្ពស់ចលនាហ្វឹកហាត់កាយសម្បទាបន្ថែមទៀត លើកកម្ពស់​សុខភាព និងកសាងពលរដ្ឋទីក្រុងហូជីមិញឲ្យ​អភិវឌ្ឍយ៉ាងទូលំទូលាយ ស្វាហាប់ ឬទ្ធានុភាព និងមានមហិច្ឆតា។ តាមនោះ នឹងបំពេញតម្រូវការនៃការកសាង និងអភិវឌ្ឍទីក្រុងហូជីមិញនៅក្នុងយុគសម័យថ្មី»។

មហោស្រពកីឡាទីក្រុងហូជីមិញលើកទី ១ នឹងប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ខែមិថុនា ឆ្នាំ ២០២៦។ ក្នុង​មហោស្រពកីឡា​នេះ ទីក្រុងហូជីមិញនឹងជ្រើសរើសអត្តពលិកល្អបំផុតដើម្បីចូលរួមក្នុងមហោស្រពកីឡាទូទាំងប្រទេសលើកទី ១០ ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនៅចុងឆ្នាំនេះ៕​