ពិព័រណ៍សៀវភៅហាណូយទាក់ទាញអ្នកអាននិងអ្នកទស្សនាយ៉ាងច្រើនកុះករ។ (រូបថត៖ dangcongsan.vn) |
ពិព័រណ៍សៀវភៅហាណូយលើកទី ៨ - ឆ្នាំ ២០២៣ មានការចូលរួមពីអ្នកបោះ ពុម្ពផ្សាយ និងអាជីវកម្មបោះពុម្ភសៀវភៅជាង ៣០ លើទូទាំងប្រទេសជាមួយនឹង សៀវភៅល្អៗជាច្រើន ដែលពោរពេញទៅដោយអត្តសញ្ញាណថាំងឡុង - ហាណូយ លើវិស័យប្រវត្តិសាស្ត្រ វប្បធម៌ អក្សរសាស្ត្រសិល្បៈ សេដ្ឋកិច្ច - សង្គមជាដើម។ ទន្ទឹម នឹងនោះ ក៏មានស្តង់តាំងបង្ហាញរបស់ស្ថានទូតនៃប្រទេសនានាដូចជា៖ ឡាវ មីយ៉ាន់ម៉ា អ៊ីតាលី ដែលឧទ្ទេសនាមសៀវភៅនានាអំពីទឹកដីនិងមនុស្សនៃប្រទេសនីមួយៗ។
លោក Ha Minh Hai អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយថ្លែងនៅពិធីបើក។ (រូបថត៖ VOV) |
“ទីក្រុងហាណូយជឿជាក់ និងមានបំណងថា ពិព័រណ៍សៀវភៅហាណូយលើក នេះ នឹងជួយប្រជាជនលើកកំពស់ចំណេះដឹងដើម្បីបម្រើជីវភាព ការងារ ការសិក្សា ស្រាវជ្រាវ ជួយឱ្យយើងទាំងអស់គ្នាលើកកំពស់ចំណេះដឹង និងជំនាញផ្ទាល់ខ្លួនដោយ ឥតឈប់ឈរ។ ពិព័រណ៌សៀវភៅនេះក៏រួមចំណែកធ្វើជាក់ស្ដែងភាវូបនីយកម្មនូវសេចក្តី សម្រេចចិត្តលេខ ៩ របស់គណៈកម្មាធិការបក្សទីក្រុង ស្តីពីការអភិវឌ្ឍឧស្សាហកម្ម វប្បធម៌នៅរដ្ឋធានី ដោយមានគោលដៅពង្រីកជាអតិបរមានូវធនធានវប្បធម៌ និង ធនធានមនុស្ស បង្កើតជាកម្លាំងផ្ទៃក្នុង។ វប្បធម៌និងមនុស្សមិនត្រឹមតែជាគោលដៅ ប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះ ជាធនធាន និងកម្លាំងចលករដ៏សំខាន់ក្នុងការ អភិវឌ្ឍរដ្ឋធានីហាណូយ - ទីក្រុងគួរឲ្យរស់នៅបានដោយមានប្រព័ន្ធតម្លៃវិសេស វិសាល៖ “រដ្ឋធានីនៃវប្បធម៌ - ការតភ្ជាប់សកល - សុភាពរៀបសារ - អភិវឌ្ឍន៍ប្រកប ដោយសុខដុមរមនា -សន្តិភាពនិងវិបុលភាព”៕


