រូបថត៖ Truong Giang/VOV ភាគឦសាន
ឆ្នាំនេះក៏ជាឆ្នាំដំបូងដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយគណៈគ្រប់គ្រងបេតិកភណ្ឌពិភពលោកហាឡុង - អៀនទឺ ដោយសម្របសម្រួល ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជាក់ពីសារៈសំខាន់និងតម្លៃប្រវត្តិសាស្ត្រដ៏ធំធេងនៃសមរភូមិបាច់ដាំង (ឆ្នាំ ៩៣៨ ៩៨១ និង ១២៨៨) ក្នុងបុព្វហេតុ កសាងនិងការពារប្រទេសជាតិ។ ក្នុងពិធីបុណ្យក៏បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌និងព្រលឹងវិញ្ញាណដ៏វិសេសវិសាលជាច្រើន ដូចជា៖ ដង្ហែរូបសំណាកព្រះអង្គ ត្រឹនហ៊ុងដាវ តាមពិធីកិច្ចប្រពៃណី ពីវិហារត្រឹនហ៊ុងដាវ ទៅកាន់សាលាឃុំ អៀនយ៉ាង និងត្រឡប់មកវិញ; កម្មវិធីវប្បធម៌ និងសិល្បៈបម្រើប្រជាជននិងអ្នកទេសចរ; ការប្រកួតកីឡាប្រពៃណី; ពិធីសែនបិទបញ្ចប់ពិធីបុណ្យ ដោយបង្កើតបានជាបរិយាកាសវប្បធម៌ដ៏ពោរពេញទៅដោយអត្តសញ្ញាណជាតិ លើកតម្កើងនិងផ្សព្វផ្សាយតម្លៃរបស់ពិធីបុណ្យដល់សហគមន៍។
លោក ម៉ៃ វូ ទួន ប្រធានគណៈគ្រប់គ្រងបេតិកភណ្ឌពិភពលោក ឈូងសមុទ្រហាឡុង - អៀនទូ បានបញ្ជាក់ថា៖ «ភារកិច្ចរបស់យើងនៅឆ្នាំនេះ នឹងបន្តរៀបចំពិធីបុណ្យឱ្យបានល្អជាមួយនឹងពិធីកិច្ចប្រពៃណី ក៏ដូចជាសកម្មភាពខាងក្រៅ ដោយពង្រីកបរិយាកាសពិធីបុណ្យ ដើម្បីរំលឹកប្រវត្តិសាស្ត្រប្រពៃណីរបស់ប្រជាជាតិផង និងលើកកម្ពស់សម្រស់វប្បធម៌ខាងព្រលឹងវិញ្ញាណ វប្បធម៍ប្រជាប្រិយ និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តក្វាងនិញ»៕
