ពិធីបួងសួងសុំសេចក្ដីសុខចម្រុងចម្រើនជូនប្រទេសជាតិនិងប្រជាជន។ (រូបថត៖ VNA) |
គួរជម្រាបបន្ថែមទៀតថា ភ្នំ Yen Tu គឺជាទឹកដីដ៏ពិសិដ្ឋ របស់ប្រទេសវៀតណាម ជាកន្លែងផ្សារភ្ជាប់ជាមួយនឹងកេរ្តិ៍ឈ្មោះនិងជីវប្រវត្តិរបស់ស្តេច Tran Nhan Tong - ស្តេចដែលបានដឹកនាំកងទ័ព និងប្រជាជន Dai Viet វាយបំបែកសត្រូវឈ្លានពាន Yuan - Mongol ពីរដង។ បន្ទាប់ពីការតស៊ូដ៏ល្បីល្បាញចំនួនពីរនោះ ពេលដែល ប្រទេសជាតិមានសន្តិភាព ព្រះអង្គបានប្រគល់រាជបល្ល័ង្កជូនព្រះរាជបុត្រ ដើម្បីផ្តោត លើការសិក្សាព្រះពុទ្ធសាសនា។ នៅឆ្នាំ ១៩២៩ ស្តេច Tran Nhan Tong បានយាងទៅ បួសនៅភ្នំ Yen Tu យកព្រះនាមថា Dieu Ngu Giac Hoang ហើយបានក្លាយជា គ្រូដើមនៃនិកាយ Truc Lam។ ដូច្នេះបានជា មនុស្សជំនាន់ក្រោយៗតែងតែជឿថា Yen Tu គឺជាទីកំណើតនៃនិកាយ Truc Lam ហើយស្តេច Tran Nhan Tong គឺជាព្រះ ពុទ្ធរបស់ប្រទេសវៀតណាម៕

