តំណាងចូលរួមពិធិបុណ្យចែវទូកនាគទីក្រុងហាណូយបើកទូលាយ ឆ្នាំ២០១៩ (រុបថត៖ hanoimoi.com.vn)

ពិធីបុណ្យ ចែវទូកនាគទីក្រុងហាណូយបើកទូលាយលើកនេះ ទាក់ទាញបានការចូលរួមរបស់កីឡាករចំនួន ៧០០ នាក់ មកពីអង្គភាពចំនួន ៣៤ ដោយបែងចែកជា ៤៣ ក្រុម។ ក្នុងនោះមានក្រុមកីឡាអន្តជាតិចំនួន ៤ ដែលរួមមាន៖ម៉ាឡេស៊ី ហុងកុង (ចិន) សិង្ហបុរី និង ឡាវ ។ លោក Tran Ngoc Vung កីឡាករមួយរូបមកពីទីក្រុងហូជីមិញបានសំណេះសំណាលថា៖

“នេះជាលើកទីមួយហើយ ដែលខ្ញុំបានចូលរួមពិធីបុណ្យនេះនៅទីក្រុងហាណូយ។ បរិយាកាសដ៏ផុលផុសនៅទីនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយរីយរាយណាស់។ ខ្ញុំនឹងប្ដេជ្ញាចិត្តចូលរួមការប្រកួតដោយអស់ពីកម្លាំងកាយចិត្ត។ ខ្ញុំក៏មានបំណងចង់ស្ថិតនៅក្នុង Top ៣ ផងដែរ”។

ពិធីបុណ្យ ចែវទូកនាគទីក្រុងហាណូយបើកទូលាយ ឆ្នាំ២០១៩ នឹងបិទបញ្ចប់នាថ្ងៃទី ១៧ ខែកុម្ភ៕