ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍នៅបណ្ដាស្រុកតំបន់ព្រៃភ្នំនៃខេត្ត Quang Nam លើកទី ២០ កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែសីហា នៅស្រុក Phuoc Son ខេត្ត Quang Nam ដោយមានប្រធានបទ “ពណ៌នៃវប្បធម៌តំបន់ ព្រៃភ្នំ Quang Nam”។ ទិវាបុណ្យបានទាក់ទាញអត្តពលិក សិប្បករ តួរសម្ដែងចំនួន ១៣០០នាក់ រួមជាមួយប្រតិភូ ភ្ញៀវទេសចរ និងអ្នកស្រុករាប់ពាន់នាក់។
លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ថ្លែងនៅពិធីបើក។ (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌទិវាបុណ្យ ក៏មានសកម្មភាពវប្បធម៌-សិល្បៈ កីឡា និងទេសចរណ៍ ។ លើសពីនេះ ក៏មានសកម្មភាពតាំងបង្ហាញផលិតផល OCOP ការតាំងពិព័រណ៌ រូបថតអំពីវប្បធម៌ មនុស្ស និងការឧទ្ទេសនាមមុខម្ហូបរបស់ជនជាតិភាគតិចនៅតំបន់ ព្រៃភ្នំក្នុងខេត្ត Quang Nam ផងដែរ៕

