សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញថ្លែងនៅវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលជាព្រឹត្តិការណ៍នៅខាងក្រៅកិច្ចប្រជុំ ASEM ១៣។ (រូបថត៖ VNA) |
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុង ឋានៈជាប្រធាន ASEM ១៣ បានបញ្ជាក់ថា នៅលើពិភពលោកក្រោយវិបត្តិកូវីដ-១៩ បណ្ដាប្រទេសត្រូវការពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូអាស៊ី-អឺរ៉ុបដើម្បីរក្សា បាននូវយន្តការពហុភាគីដ៏រឹងមាំមួយ ដែលនឹងនាំមកនូវវិបុលភាពមិនត្រឹមតែមាន “ចីរភាព” ប៉ុណ្ណោះទេ ថែមទាំងត្រូវបាន “ចែករំលែក” ទៀតផង។
កិច្ចប្រជុំ ASEM ប្រព្រឹត្តទៅក្នុងអំឡុងថ្ងៃទី២៥និងទី២៦ ខែវិច្ឆិកា ដែលពិភាក្សា អំពីប្រធានបទចំនួន៧ រួមមាន៖ សមិទ្ធផល ការលំបាកនិងដំណោះស្រាយ; ការស្ដារ យន្តការពហុភាគីឡើងវិញដើម្បីសន្តិភាពនិងស្ថិរភាពលើទូទាំងសកលលោក; ពង្រឹង ប្រព័ន្ធពាណិជ្ជកម្មដោយផ្អែកលើច្បាប់; ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរ ភាព; ការតភ្ជាប់; នារី សន្តិភាពនិងសន្តិសុខ; ការប្រែប្រួលអាកាសធាតុ។ មេដឹកនាំ ASEM ក៏នឹងពិភាក្សាអំពីការដោះស្រាយបញ្ហានានាដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩; ជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩ ដើម្បីវិបុលភាពរួម; ការស្ថាបនា អនាគតដែលមានភាពធន់៕

