អង្គមហាសន្និបាតមានភារកិច្ចពិនិត្យឡើងវិញការអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគនគរបាលម្ឈឹមលើកទី ៦ អាណត្តិ ២០១៥-២០២០; សម្រេចទិសដៅនិងភារកិច្ចរបស់បក្សភាគសម្រាប់អាណត្តិ ២០២០-២០២៥ ក៏ដូចជា ពិភាក្សានិងចូលរួមផ្តល់យោបល់លើសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី ១៣របស់បក្ស និងបោះឆ្នោតជ្រើសរើសប្រតិភូបក្សភាគនគរបាល មជ្ឈឹម ដើម្បីចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។

មុននោះ អញ្ជើញថ្លែងក្នុងសម័យប្រជុំត្រៀមនៅថ្ងៃទី ១១ ខែតុលា នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលបានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្ត ក្នុងការកសាងកងកម្លាំងនគរបាលប្រជាជនបដិវត្ត ដែលជាកម្លាំងនយោបាយស្មោះត្រង់និងគួរឱ្យទុកចិត្តដើម្បីរួមចំណែកការពារបក្សរដ្ឋនិងប្រជាជន៕