ដោយប្រធានបទ “ចូលរួម-ចែករំលែក-បម្រើ” មហាសន្និបាតតំណាងសាសនិកកាតូលិកវៀតណាមកសាង និងការពារមាតុភូមិលើកទី ៨ (អាណត្តិ ២០២៣-២០២៨) បានបើកនាព្រឹកថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ។ មហាសន្និបាតមានភារកិច្ចបូកសរុប និងវាយតម្លៃលើលទ្ធផលរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៧ អាណត្តិ ២០១៨ - ២០២៣; កសាងទិសដៅ និងភារកិច្ចសម្រាប់ចលនាប្រឡង់ប្រណាំងស្នេហាជាតិក្នុងចំណោមសាសនិក កាតូលិក ក្នុងដំណាក់កាល ២០២៣-២០២៨។
យោងតាមលោកអាចារ្យកាតូលិក Tran Xuan Manh ប្រធានគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមបានឲ្យដឹងថា សាសនិកកាតូលិកវៀតណាមស្មោះស្ម័គ្រជាមួយទិសដៅនៃក្រុមប្រឹក្សាប៊ីស្សពវៀតណាមពោលគឺ “រស់នៅល្អជាមួយប្រជាជាតិ នាំមកនូវសុភមង្គលជូនជនរួមជាតិ”ហើយយោងទៅតាមដំបូន្មានរបស់ សម្រាប់ប៉ាប Benedict ទី ១៦ គឺ "សាសនិកកាតូលិកល្អក៏ជាពលរដ្ឋល្អផងដែរ" ។ លោកអាចារ្យកាតូលិក Tran Xuan Manh បានចែករំលែកថា៖
