លោកប្រធានរដ្ឋ Vo Van Thuong សំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយសិស្សានុសិស្សនៃសាលាចំណេះទូទៅជនជាតិអន្តេវាសិកខេត្ត Gia Lai។ (រូបថត៖ Thong Nhat/TTXVN) |
លោកប្រធានរដ្ឋសភា Vuong Dinh Hue វាយស្គរបើកឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅសាលាមិត្តភាព T៧៨។ (រូបថត៖ nhandan.vn) |
“ក្រោមដំបូលសាលាមិត្តភាព T៧៨ និស្សិសវៀតណាមនិស្សិតឡាវ ថ្វីត្បិតតែមកពីតំបន់ឆ្ងាយដាច់ស្រយាលផ្សេងៗគ្នា ជាមួយនឹងលក្ខណៈវប្បធម៌ដ៏សម្បូរបែបក៏ដោយ ប៉ុន្តែប្អូៗគួរតែចាត់ទុកនេះជាដំបូលរួម ចាត់ទុកគ្នាដូចបងប្អូនបង្កើតក្នុងគ្រួសារតែមួយអញ្ចឹង ចេះគោរព ស្រឡាញ់ ជួយទំនុកបម្រុងគ្នាទៅវិញទៅមក។ ខ្ញុំជឿជាក់ថា និស្សិតទាំងអស់នឹងឧស្សាហ៍ព្យាយាម សិក្សាពូកែ ហាត់ពត់លត់ដំបានល្អ រួមវិភាគទានសម្រាប់មាតុប្រទេស ក៏ដូចជាពូនជ្រុំទំនាក់ទំនងសាមគ្គីភាពមិត្តភាពពិសេសរវាងវៀតណាម និងឡាវផងដែរ”។
ក្នុងពេលជាមួយគ្នានោះ សិស្សានុសិស្សនៅទីរួមស្រុក Truong Sa ឃុំ Sinh Ton, Song Tu Tay និង Da Tay A ស្រុកកោះ Truong Sa ខេត្ត Khanh Hoa ក៏បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ក្នុងបរិយាកាសសប្បាយរីករាយ។ មុនថ្ងៃបើកបវេសនកាល គណៈកម្មាធិការប្រជាជនស្រុក Truong Sa បានជួសជុល និងបំពាក់សម្ភារៈបរិក្ខារសាលាយ៉ាងពេញលេញ៕


