ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh

រោងចក្រនេះមានទំហំជិត ១៥ ហិកតា ដោយមានទុនវិនិយោគស្រុបចំនួន ១ ៧៩០ ពាន់លានដុង។ ដោយប្រើបច្ចេកវិទ្យាផលិតកម្មជឿនលឿន និងទំនើបបំផុតលើពិភពលោកនោះ រោងចក្រ Tanifood នឹងជាទីកន្លែងផលិតចេញទឹកផ្លែឈើ និងផ្លែឈើឆ្អើរជាដើម ដែលមានស្ដង់ដារអន្តរជាតិ និងនាំចេញទៅកាន់ទីផ្សារអាមេរិក អឺរ៉ុប ជប៉ុន និង អូស្ត្រាលី។

អញ្ជោះចូលរួម និងថ្លែងមតិនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអះអាងថា៖

“រដ្ឋាភិបាលអះអាងថា វៀតណាម ជានិច្ចកាលឆ្ពោះទៅរកគោលដៅរួម គឺ អភិវឌ្ឍន៍ផ្នែកកសិកម្មវៀតណាម ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។ វៀតណាមកំពុងត្រូវការរោងចក្រ ពាណិជ្ជសញ្ញាវៀតណាម ទំនើប ៤.០ រួមចំណែកអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យ ដែលTanifood គឺជាសមិទ្ធិផលយ៉ាងច្បាស់លាស់ផងដែរ”៕