បើកសម័យប្រជុំជាប្រចាំលើកទី ៤១ នៃក្រុមប្រឹក្សាសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសស្វ៊ីស

ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិនានាប្រចាំនៅទីក្រុងហ្សឺណែវ បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកនេះ។ បន្ទាប់ពីកិច្ចសន្ទនាជាមួយឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ សម័យប្រជុំនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១២ ខែកក្កដា ដោយមានរបៀបវារៈរួមមានសម័យធ្វើកិច្ចសន្ទនាស្តីពីសិទ្ធិស្ត្រី សុខភាព និងសិទ្ធិអប់រំ ការជួញដូរមនុស្សនិងការធ្វើចំណាកស្រុក ជាដើម៕