ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិបើកសម័យប្រជុំ។ (រូបថត៖ VOV) |
បន្ទាប់ពីពិធីបើក នៅព្រឹកថ្ងៃនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់ យោបល់លើរបាយការណ៍ស្តីពីលទ្ធផលឃ្លាំមើលការដោះស្រាយ ឆ្លើយតបនឹងសំណើរ របស់អ្នកបោះឆ្នោតដែលបានផ្ញើមកសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥។ នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការ ត្រៀមរៀបចំការបោះឆ្នោតទំនុកចិត្តចំពោះអ្នកកាន់តំណែងដែលត្រូវបានជ្រើសរើស ឬអនុម័តដោយរដ្ឋសភាក្នុងសម័យប្រជុំលើកទី៦ខាងមុខ៕

