ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកា។ (រូបថត៖ VOV) |
គ្រិននៅទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមចំណែកទៅក្នុងបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងសេចក្តីសម្រេចរបស់រដ្ឋសភា។ បន្ទាប់ពីរំលេចសមិទ្ធិផលសេដ្ឋកិច្ចដែលប្រទេសជាតិសម្រេចបាននោះ លោក ប្រធានរដ្ឋសភាក៏បានលើកឡើងពីការលំបាកដែលវៀតណាមកំពុងជួបប្រទះដូចជា៖ ភាពធន់នៃសហគ្រាសជាច្រើនបានឡើងដល់ដែនកំណត់ ការបញ្ជាទិញជាច្រើនត្រូវ កាត់បន្ថយ ប្រតិបត្តិការផលិតកម្ម និងអាជីវកម្មជួបការលំបាក ជាពិសេសទីផ្សារ នាំចេញ លំហូរសាច់ប្រាក់ ការកៀរគរដើមទុន សម្ពាធពីការសំណូមពរនៃទីផ្សារ និងដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព... លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា៖
“ពីតថភាពនៃការងើបឡើងក្នុងអំឡុងពេលជំងឺរាតត្បាតនៅពេលដែលជួបការលំបាកនិងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៣ ឆ្នាំកន្លងមក មេរៀនមួយក្នុង ចំណោមមេរៀនសំខាន់បំផុតនោះគឺការកសាង និងពង្រីកធនធានផ្ទៃក្នុងយ៉ាងខ្លាំងក្លា ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងអស្ថិរភាពនៃកត្តាខាងក្រៅ។ យើងត្រូវតែពង្រឹង និងពង្រីក "កម្លាំងផ្ទៃក្នុង" ឆ្លៀតយកនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវ "កម្លាំងខាងក្រៅ" ដើម្បីសម្របខ្លួន និងអភិវឌ្ឍន៍។ នេះត្រូវបានចាត់ទុកជាភារកិច្ចជួរ មុខនិងយូរអង្វែង ជាពិសេសក្នុងបរិបទ និងស្ថានភាពថ្មី ដោយមានការប្រែប្រួលជា ច្រើន និងហានិភ័យកាន់តែកើនឡើង។ វៀតណាមត្រូវផ្តោតលើការដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុង រួមទាំងក្នុងរយៈពេលខ្លី មធ្យមនិងយូរអង្វែង”។
ទិដ្ឋភាពនៅក្នុងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ។ (រូបថត៖ VOV) |


