ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ចូលរួមពិធីបើក។ (រូបថត៖ TTXVN) |
វេទិកានេះនឹងផ្តោតលើការពិភាក្សា និងបូកសរុបសមិទ្ធផលនៃកិច្ចសហប្រតិបត្តិ ការក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ផ្លាស់ប្តូរអំពីយថាទស្សន៍ និងទិសដៅសម្រាប់កិច្ច សហប្រតិបត្តិការនាពេលអនាគត។ វេទិកានេះរួមមានសម័យប្រជុំជាន់ខ្ពស់ចំនួន ៣ ដោយផ្តោតលើ៖ "សេដ្ឋកិច្ចឌីជីថលជាកម្លាំងចលករថ្មីនៃកំណើន" "ការតភ្ជាប់គ្នានៅ ក្នុងសេដ្ឋកិច្ចសកលបើកចំហ" "ផ្លូវសូត្របៃតងដើម្បីភាពសុខដុមរមនាជាមួយធម្មជាតិ" និងវេទិកាចំនួន ៦ ផ្សេងទៀតស្តីពី៖ ការតភ្ជាប់ពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជននិង ប្រជាជន ផ្លូវសូត្រស្អាត កិច្ចសហប្រតិបត្តិការមូលដ្ឋាន កិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការនៅសមុទ្រ៕

