អញ្ជើញចូលរួមសន្និសីទ នេះមានវត្តមានរបស់ប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំកំពូលខឿនសេដ្ឋកិច្ចសមា ជិក APEC ទាំង២១ និងភ្ញៀវកិត្តិយសនៃសន្និសីទគឺនាយិកាប្រតិបត្តិមូលនិធិ រូប័យវត្ថុអន្តរជាតិ (IMF)។ ក្រោយពីពិធីទទួល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងថ្នាក់ ដឹកនាំកំពូលខឿនសេដ្ឋកិច្ច APEC ទាំងអស់បានអញ្ជើញចូលរួមសម័យប្រជុំ សម្ងាត់។

ថ្នាក់ដឹកនាំកំពូលនៃខឿនសេដ្ឋកិច្ចសមាជិក APEC ២០១៧ ទាំង២១ (រូបថត៖ VOV)


អញ្ជើញថ្លែងមតិប្រារព្ធសម័យប្រជុំ ប្រធានរដ្ឋលោក Tran Dai Quang បាន សង្កត់ធ្ងន់ថា ចាប់តាំងពី APEC លើកដំបូងកាលពីខែវិច្ចិកាឆ្នាំ១៩៩៣មក ដោយ យុទ្ធសាស្ត្រគឺយកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជាគ្រឹះស្ថាន យកការលុបចោល របាំងចំពោះពាណិជ្ជកម្មនិងវិនិយោគជាគោលនោះ APEC បានបង្ហាញឲ្យឃើញ នូវភាពស្វាហាប់ សមត្ថភាពបន្សាំនិងផ្ទេរប្ដូរដើម្បីក្លាយទៅជាវេទិកាសេដ្ឋកិច្ច ជួរមុខក្នុងតំបន់ ជាកម្លាំងចលករនៃកំណើននិងការតភ្ជាប់ខាងសេដ្ឋកិច្ច ក៏ដូចជា បង្ហាញឲ្យឃើញនូវតួនាទីដឹកនាំក្នុងការដោះស្រាយការសាកល្បងបន្ទាន់លើ ពិភពលោក។ គោលដៅ Bogor ស្ដីពីការបើកទ្វារនិងធ្វើសេរីភាវូបនីយកម្មនូវ ពាណិជ្ជកម្មនិងវិនិយោគ ការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី រួមជាមួយយុទ្ធ សាស្ត្រ កម្មវិធីស្ដីពីការតភ្ជាប់កំណើនរបស់ APEC បានបើកចេញវិស័យសហ ប្រតិបត្តិការជាក់ស្ដែងជាច្រើន ដែលបាននិងកំពុងឆ្លើយតបទាន់ពេលវេលាជា មួយនឹងតម្រូវការថ្មីក្នុងសម័យឌីជីថល់។ ប្រធានរដ្ឋលោក Tran Dai Quang មានប្រសាសន៍ថា៖

“បដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមកនូវឱកាសធំធេងជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមក សំរាប់ការអភិវឌ្ឍន៍និងផ្លាស់ប្ដូរថ្មី។ កិច្ចព្រមព្រៀងសកល ជា ពិសេសគឺរបៀបវារៈអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ២០៣០មានអត្ថន័យប្រវត្តិសាស្ត្រ កំណត់ទិសដៅយូរអង្វែងសំរាប់ការជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិដើម្បីការអភិវឌ្ឍន៍និរន្តរភាព។ ស្ថានភាពនោះទាមទារឲ្យ APEC ចាំបាច់ត្រូវអះអាងនិង ពង្រីកនូវតួនាទីឈានមុខគេក្នុងការស្វែងរកកម្លាំងចលករថ្មីសំរាប់កំណើន ពាណិច្ជកម្ម វិនិយោគ ក៏ដូចជាវិធានការដើម្បីប្រជាជនទទួលបានផលប្រយោជន៍ ដូចគ្នពីសកលភាវូបនីយកម្មនិងការតភ្ជាប់សេដ្ឋកិច្ចផងដែរ”។

ក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី ពូនជ្រំឲ្យអនាគតរួម” នោះ សន្និសីទកំពូល APEC លើកទី២៥ ផ្តោតសំខាន់លើបញ្ហាប្រឈមរួមរបស់ APEC ក៏ដូចជាវិធានការដោះស្រាយការសាកល្បង ឆ្ពោះទៅអនាគតរួមដ៏ល្អប្រសើរជាង៕