![]() |
នេះជាព្រឹត្តិការណ៍ ធំបំផុតរបស់សហគមន៍សហគ្រាសអាស៊ី-ប៉ាស៊ីហ្វិកដោយមានការចូលរួមរបស់ សហគ្រាសជួរមុខជាង២ពាន់អង្គភាពក្នុងតំបន់។
អញ្ជើញថ្លែងមតិប្រារព្ធព្រឹត្តិការណ៍នេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang លើកច្បាស់ថាថា ក្នុងស្ថានភាពបច្ចុប្បន្ន មជ្ឈដ្ឋានសហគ្រាសបន្តរួម ដំណើរបង្កើតកម្លាំងចលករថ្មីសំរាប់កំណើនក្នុងតំបន់ ដើម្បីអនាគតរបស់ពិភពលោក ត្រូវបានចាប់ប្រភពពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
“យើងខ្ញុំសុំឲ្យ មជ្ឈដ្ឋានសហគ្រាសអាស៊ី-ប៉ាស៊ីហ្វិករួមដំណើរជា មួយរដ្ឋាភិបាលក្នុងការស្ដារសេដ្ឋកិច្ចសកលឡើងវិញ ពង្រីកតួនាទីនាំមុខគេក្នុង ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ សំរេចគោលដៅ Bogor នាឆ្នាំ ២០២០ ជំឬុញខ្លាំងកិច្ចសហប្រតិបតិ្តការសាធារណៈ-ឯកជន អភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ ពាណិជ្ជកម្មនិងវិនិយោគ”។
APEC CEO Summit ២០១៧ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ទី១០ វិច្ចិកា ជាមួយសម័យប្រជុំចំនួន១៥។ សន្និសីទនេះគ្រោងមានការចូលរួមរបស់ថ្នាក់ដឹក នាំខឿនសេដ្ឋកិច្ចសមាជិកជាច្រើនដូចជាអាមេរិក ចិន អូស្ត្រាលី និងជប៉ុន ជាដើម៕

