ចាប់តាំងពីដើមថ្ងៃទី ១២ ធ្នូ ព័ត៌មានអំពីដំណើរទស្សនកិច្ចត្រូវបានធ្វើបច្ចុប្បន្ន ភាពជាបន្តបន្ទាប់។ រូបភាពប្រជាជនវៀតណាមទទួលស្វាគមន៍មេដឹកនាំចិន ពិធីទទួល បដិសណ្ឋារកិច្ចជាផ្លូវការ កិច្ចពិភាក្សាការងារ និងពិធីទទួលទានតែ ជាពិសេសព័ត៌មាន ដែលអគ្គលេខាបក្សលោក Nguyen Phu Trong បានប្រគល់កាដូមួយជាផ្ទាំងគំនូរខ្មុក ម្រ័ក្សណ៍នៃរូបភាពមេដឹកនាំទាំងពីរទទួលទានតែនៅទីក្រុងប៉េកាំងក្នុងដំណើរទស្សន កិច្ចកាលពីចុងឆ្នាំមុន ជូនអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ត្រូវបាន បង្ហោះ និងចែករំលែកយ៉ាងទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយចិន។
រាយការណ៍អំពីកិច្ចពិភាក្សាការងាររវាងអគ្គលេខាបក្សទាំងពីរកាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ទូរទស្សន៍មជ្ឈិមចិនបានដកស្រង់សម្តីអគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping ដោយសង្កត់ធ្ងន់ថា វិលត្រឡប់មកទីក្រុងហាណូយវិញក្រោយរយៈពេល ៦ ឆ្នាំ លោកមានអារម្មណ៍ថាខ្លួនទទួលបាននូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់បក្ស រដ្ឋា ភិបាល និងប្រជាជនវៀតណាម។
រូបថតនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ទៅកាន់ប្រទេសវៀតណាម នៅលើទំព័រមុខនៃកាសែត People's Daily ចុះនៅថ្ងៃទី ១៣ ខែធ្នូ។ (រូបថត៖ VOV-Beijing) |
ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានសង្កត់ធ្ងន់ថា ការដែលភាគីទាំងពីរបានប្រកាសពីការ កំណត់ទីតាំងថ្មីក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយឈរលើ មូលដ្ឋានធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមដៃគ្នាកសាងសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន គឺសារៈ សំខាន់ជាយុទ្ធសាស្ត្រ។
ក្រៅពីនោះ អត្ថបទជាច្រើនដែលឧទ្ទេសនាមអំពីវៀតណាម កិច្ចសហប្រតិបត្តិ ការរវាងភាគីទាំងពីរ និងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរ ក៏ត្រូវបាន ផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយទទួលបានការចូលអាន និងអត្ថាធិប្បាយជាច្រើន ផងដែរ។ ដោយឡែកទីភ្នាក់ងារសារព័ត៌មាន Xinhua បានបង្ហោះអត្ថបទរាប់សិបអំពី ដំណើរទស្សនកិច្ច និងប្រធានបទទាំងនេះ៕

