អត្ថបទបានសង្កត់ធ្ងន់លើការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងដំណើរការ ប្រវត្តិសាស្ត្ររវាងវៀតណាមនិងកម្ពុជា ព្រមទាំងបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ រវាងប្រទេសជិតខាងទាំងពីរ។
អត្ថបទនៅលើគេហទំព័រ Fresh News ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ជាមួយនឹងសារសំខាន់ៗអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាម-កម្ពុជា។ (រូបថតអេក្រង់។ ប្រភព៖ VNA) |
ក្នុងព្រឹត្តិប័ត្រព័ត៌មានដែលចុះផ្សាយនៅថ្ងៃដដែល ក្រោមចំណងជើងថា “កម្ពុជា-វៀតណាម ដាក់ចេញគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបាន ២០ពាន់ លានដុល្លារអាមេរិកនាពេលខាងមុខ” ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បាន ដកស្រង់សម្ដីរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលនៃប្រទេសទាំង ពីរបានដាក់ចេញគោលដៅជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានកម្រិត ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការជួយឧបត្ថម្ភ និងការគាំទ្រគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យកាលពីមុន។ តាមនោះ បញ្ជាក់ថា ការជួយឧបត្ថម្ភរបស់ កម្ពុជាចំពោះវៀតណាមក្នុងការបង្រួបបង្រួមប្រទេសជាតិ និងការជួយឧបត្ថម្ភរបស់វៀត ណាម សម្រាប់កម្ពុជាដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាការពិតប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចបំភ្លៃបំភ្លើស បានឡើយ៕

