![]() |
កាលពីដើមខែនេះ ក្រសួងការបរទេសអាមេរិកបានបើកចំហរលទ្ធភាពនៃការលក់ មីស៊ីលប្រភេទ SM-2 Block IIIB និងសម្ភារៈពាក់ព័ន្ធនានា ដែលមានទឹកប្រាក់ជិត ៣១៤ លានដុល្លារអាមេរិកសំរាប់ប្រទេសកូរ៉េខាងត្បូង ព្រមទាំងបានបញ្ចុះបញ្ចូលឲ្យរដ្ឋសភាអាមេរិកអនុម័តលើការធ្វើពាណិជ្ជកម្មនេះ។ គួរបញ្ជាក់ថាគេហទំព័រឃោសនារបស់កូរ៉េខាងជើង Uriminzokkiri បានវាយតម្លៃថាកិច្ចព្រមព្រៀងខាងលើនេះគឺជាទង្វើថ្មីបំផុតនៅក្នុង "អំពើបង្កហេតុ" ជាបន្តបន្ទាប់ ព្រមទាំងអះអាងថា ផែនការនេះកំពុងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងសុខសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ៕

