![]() |
កាសែតបារាំងមួយចំនួនដូចជា៖ Le Figaro, La Croix, Ouest-France, Le Point, L'Observateurនិង Le Télégramme និងកាសែតសេដ្ឋកិច្ចដូចជា Boursorama និង Boursier ព្រមទាំង ប៉ុស្តិ៍ទូរទស្សន៍ បារាំង ២៤ និង BFMTV ក៏បានចុះផ្សាយព័ត៌មានអំពីកិច្ចសន្យារវាងវៀតណាម និងបារាំងដែលបានចុះហត្ថលេខាក្នុងថ្ងៃទី ២ ខែវិច្ឆិកា ដែលមានតម្លសរុបចំនួន ១០ ពាន់លាន អឺរ៉ូ។
កាសែត Le Figaro បានវាយតម្លៃថា បារាំងមិនទាន់ឆ្លៀតយកបាននូវសក្តានុពលរបស់ទីផ្សារវៀតណាម។ ទំនិញបារាំង ស្រូបយក ចំណែកទីផ្សារតិចតួចនៅវៀតណាតែប៉ុណ្ណោះ ពោលគឺមិនទទួលបានតួលេខ ១ % ឡើយ។ ប៉ារីសបានសង្កត់ធ្ងន់លើគោលបំណងចង់លុបចោករាល់របាំង ដើម្បីពង្រឹងទំនាក់ទំនងជាមួយវៀតណាមផងដែរ៕

