ប៉ុស្តិ៍ទូរទស្សន៍បារាំង France 24 ចុះផ្សាយអំពីពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះDien Bien Phu។ (រូបថត៖ VNA) |
"Dien Bien Phu ក្រឡេកមើលទៅក្រោយ ៧០ ឆ្នាំ" គឺជាចំណងជើងនៃអត្ថបទ ដែលបានចុះផ្សាយនៅលើទស្សនាវដ្តីការពារជាតិបារាំង។ យោងតាមកាសែតនេះ ការដួលរលំនៃកងទ័ពបារាំងនៅ Dien Bien Phu បានពន្លឿនការចរចាលើកិច្ចព្រម ព្រៀងទីក្រុងហ្សឺណែវ ... ៧០ ឆ្នាំក្រោយមក វត្តមាននៅក្នុងពិធីរំលឹកខួបនៅវៀតណាម របស់លោករដ្ឋមន្ត្រីកងទ័ព Sébastien Lecornu គឺជានិមិត្តសញ្ញាដ៏ខ្លាំងក្លា បង្ហាញពី បំណងប្រាថ្នាចង់កសាងទំនាក់ទំនងថ្មី ជាពិសេសនៅអាស៊ីអាគ្នេយ៍។
ចំណែកកាសែត l'Humanité បានចាត់ទុក Dien Bien Phu ជាជំហានសំខាន់ក្នុង ដំណើរការលុបបំបាត់អាណានិគមនិយម។ យោងតាមកាសែតនេះ Dien Bien Phu គឺជានិមិត្តរូបនៃការរំដោះពីនឹមត្រួតត្រារបស់របបអាណានិគមនិយម និងដណ្ដើមឯករាជ្យជាតិ ឡើងវិញ៕

