រដ្ឋមន្ត្រីការបរទេសសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Ri Yong-ho ជាមួយប្រធានរដ្ឋចិន លោក Xi Jinping។ រូបថត: THX / TTXVN

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ(KCNA) និងកាសែត Rodong Sinmun ដែលជាស្ថានប័នបញ្ចេញមតិរបស់បក្សពលករសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានឲ្យដឹងថា នាថ្ងៃទី ៧ ខែធ្នូ លោក Ri Yong-ho បានជួបប្រជុំជាមួយ ប្រធានរដ្ឋចិន លោក Xi Jinping។នៅក្នុងជំនួបនេះ ប្រធានរដ្ឋចិនបានលើកច្បាស់ថា លោកបានចាត់ទុកទំនាក់ទំនងរវាងព្យុងយ៉ាង និងប៉េកាំងគឺមានសារៈសំខាន់ណាស់។

លើសពីនេះទៅទៀង KCNA បានឲ្យដឹងថា លោក Ri Yong-ho បានជួបពិភាក្សាជាមួយសមាភាគីចិន លោក Wang Yi។ នៅក្នុងជំនួបនេះភាគីទាំងពីរបានចែករំលែកទស្សនៈថា ប្រទេសទាំងពីរសម្រេចបានការរីកចម្រើនលើវិស័យការទូតក្នុងទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំនេះ ផងដែរ៕