![]() |
យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ក្នុងសេចក្តីប្រកាសមួយដែលលើកឡើងនាថ្ងៃទី ១០ ខែមករា ក្រសួងពាណិជ្ជកម្មចិនបានលើកច្បាស់ថាមន្រ្តី រដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបាន "អនុវត្តការផ្លាស់ប្តូរយ៉ាងវិជ្ជមាន ស៊ីជម្រៅនិងហ្មត់ចត់លើបញ្ហាពាណិជ្ជកម្ម" និងបណ្តាបញ្ហារចនាសម្ព័ន្ធដែលយកចិត្តទុកដាក់ដូចគ្នា សំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងដាក់មូលដ្ឋានគ្រឹះក្នុងការដោះស្រាយការព្រួយបារម្ភរួម។ ក្រសួងពាណិជ្ជកម្មចិនក៏បានគូសបញ្ជាក់ថា"ភាគីនានានឹងបន្តរក្សាកាណាល់ខ្សែទំនាក់ទំនងយ៉ាងជិតស្និទ្ធថែមទៀត"ផងដែរ៕

