នាយករដ្ឋមន្ត្រីប្រទេសនេះលោក Justin Trudeau

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១២ ខែមិថុនា លោកស្រី Chantal Gagnon អ្នកនាំពាក្យរបស់លោក Justin Trudeau បានមានប្រសាសន៍ថាទក្រុង Ottawa បានស្នើផ្ទាល់ទៅកាន់មជ្ឈដ្ឋានមន្រ្តីជាន់ខ្ពស់ទីក្រុងប៉េកាំងឲ្យធ្វើកិច្ចចរចារស្តីពីការចាប់ខ្លួនពលរដ្ឋ កាណាដា ២ នាក់ដោយប្រទេសចិនកាលពីខែធ្នូឆ្នាំ ២០១៨ រួមមានអ្នកការទូតជើងចាស់លោក Michael Korvig និងអជីវករលោក Michael Spavor ។

លោកស្រី Gagnon ក៏បានលើកច្បាស់ថាកាលពីខែមករាឆ្នាំ ២០១៩ លោក Trudeau បានលើកសំណើនេះជូនទៅសមភាគីចិនលោក Li Keqiang ដោយសង្ឃឹមថាពលរដ្ឋកាណាដាទាំងពីរនាក់នេះអាចត្រូវបានដោះលែង ព្រមទាំងស្នើឲ្យបន្ធូរទោសចំពោះពលរដ្ឋកាណាដាម្នាក់ទៀតដែលត្រូវបានតុលាការចិនកាត់ទោសជាប្រហារជីវិតពីបទបទជួញដូរគ្រឿងញៀនផងដែរ៕