នាថ្ងៃទី១២ វិច្ចិកា ក្នុងកិច្ចប្រជុំរួមមានថ្នាក់ដឹកនាំខេត្តក្រុងនិងតំបន់ នៅខាង ក្រៅសន្និសីទអ.ស.បលើកទី២៣អំពីបម្រែបម្រួលអាកាសធាតុ (COP ២៣) នៅ ទីក្រុង Bonn របស់អាល្លឺម៉ង់នោះ អភិបាលនៃទីក្រុងចំនួន២៥ ជាតំណាងឲ្យ មនុស្សចំនួន១៥០លាននាក់បានសន្យាអនុវត្តផែនការធ្វើសកម្មភាពអំពីអាកាសធាតុ។ ផែនការនេះនឹងជួយកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ក្នុងសតវត្សខាង មុខ ហើយឆ្ពោះទៅការមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់នាឆ្នាំ២០៥០៕