![]() |
នៅក្នុងសេចក្តីជូនដំណឹងតាមបណ្តាញ សង្គម Twitter លោក Marrero បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ«ឧស្សាហកម្មគ្មានផ្សែង» ចំពោះខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះ ព្រមទាំងអះអាងថាការស្ថាបនាគុយបាឲ្យក្លាយជា "គោលដៅទេសចរប្រកបដោយ សុខសន្តិភាព សុខភាពនិងសុវត្ថិភាព "។ លោកក៏បានអះអាងសារជាថ្មីម្តងទៀតថាគោលដៅនៃការទទួលបានភ្ញៀវទេសចរចំនួន ៥ លាននាក់អញ្ជើញមកទស្សនា«កោះសន្តិភាពមួយនេះ»នាឆ្នាំនេះនឹងកើនឡើង ៧% បើប្រៀបធៀបរយៈពេលដូចគ្នានាឆ្នាំមុនផងដែរ៕

